របៀប​លុប​អត្ថបទ​ចម្រៀង​​ចេញ​ពី​ mp3

ខ្ញុំ​មាន​បទ​ចម្រៀង mp3 ពីរ​ឬបី​ ដែល​មាន​អត្ថបទ​ចម្រៀង​ភ្ជាប់ជាមួយ (embedded lyric)។ ខ្ញុំ​ចង់លុប​អត្ថបទ​នោះចេញ។ នេះ​ជា​វិធី​មួយ​ ដែល​អាច​សម្រេច​បំណង​ខាងលើ ដោយប្រើកម្មវិធី​ឈ្មោះ id3v2 នៅ​លើហ្វេដ័ររ៉ា។ ឧទាហរណ៍​ថា​ ចម្រៀង​ដែល​ខ្ញុំ​ចង់លុប​អត្ថបទភ្ជាប់​នោះ​ មាន​ឈ្មោះ​ថា “01 love you.mp3” ខំម៉ានដែល​យើង​ត្រូវ​វាយ ដូច​ខាង​ក្រោម​នេះ៖ $ id3v2 --remove-frame 'TEXT' 01\ love\ you.mp3 --remove-frame – លុប​ id3v2 frame 'TEXT' បើសិន​ជា​យើង​មាន​ mp3 ច្រើន​ក្នុង​ directory តែ​មួយ​ ហើយយើង​ចង់​លុប​​ ‘TEXT’ frame ចេញ យើង​អាច​ប្រើ​ខំម៉ាន​ដូច​នេះ៖ $ for i in *.mp3; do id3v2 -r 'TEXT' $i; done Deleting Frame TEXT in file 01 love you.mp3 ... Deleting Frame TEXT in file 02 Ima demo Aitai yo….mp3 ... Deleting Frame TEXT in file 03 Brand New World.mp3 ... សូម​កត់​សំគាល់​ថា ក្នុង​ខំម៉ាន​ខាង​លើ ខ្ញុំ​ប្រើ -r ជំនួស​អោយ​ --remove-frame។ អផសុន​ (options) ទាំង​ពីរ​នោះ វា​ដូច​គ្នា​ទេ៕

December 17, 2016 · 1 min · 94 words · kenno

លុបចោលសម្លេងពីឯកសារ MKV

ឥឡូវនេះខែវិច្ឆិកាហើយ ប៉ុន្តែខ្ញុំមិនទាន់បាន​សរសេរ​អត្ថបទ​មួយឡើយ។ អញ្ចឹង គួរតែ​ចាប់ផ្តើម​មួយទៅមែន​ទេ? ថ្ងៃនេះខ្ញុំចង់ចែករំលេករបៀបលុប audio track ចេញពីឯកសារ MKV ។ MKV ជា​ប្រភេទ​មួយ​នៃ​ហ្វមម៉ាត​របស់​ឯកសារ (file format) ដែល​យើង​អាច​ខ្ចប់​វីដេអូ សម្លេង និងសាប់ថាយថើល (subtitle)។ល។ ខ្ញុំមានឯកសារ MKV ដែលមានសំលេងពីរ ហ៊ីនឌី (Hindi) និងអង់គ្លេស ហើយ ខ្ញុំចង់លុបហ៊ីនឌីចេញ ដោយប្រើកុំព្យូទ័រជាមួយហ្វឺដរ៉ា (Fedora 24)។ ជាដំបូង យើងត្រូវបញ្ចូលប្រូក្រាមមួយជាមុនសិន។ # dnf install mkvtoolnix ក្រោយពីបញ្ចូលប្រូក្រាមខាងលើ យើងអាចមើលថាតើមានអ្វីខ្លះនៅក្នុងឯកសារ MKV នោះ។ $ mkvmerge -i Sample.mkv File 'Sample.mkv': container: Matroska Track ID 0: video (MPEG-4p10/AVC/h.264) Track ID 1: audio (MP3) Track ID 2: audio (AAC) Track ID 3: subtitles (SubRip/SRT) Attachment ID 1: type 'image/jpeg', size 298984 bytes, file name 'Cover.jpg' តាមលទ្ធផលខាងលើ យើងឃើញថា ឯកសារនោះមានសម្លេងពីរ Track ID 1 និង Track ID 2។ អ្វីដែលយើងមិនអាចដឹងគឺ តើធ្រាក់មួយណាជាសម្លេងភាសាហ៊ីនឌី? យើងអាចប្រើប្រូក្រាម mplayer: ...

November 15, 2016 · 2 min · 275 words · kenno

របៀបប្តូរ​ time zone ពីខំម៉ាន​ឡាញ​ក្នុង​អ៊ូប៊ុនធូ

ថ្ងៃ​នេះ ខ្ញុំ​បានទទួល Odroid-C2 ដែល​បាន​ទិញ​ពី​ Hardkernel កាលពីអាទិត្យ​មុន។ OS ដែល​អាច​ដើរលើ​វាបាន ​ក្នុង​ពេលនេះ​​ មាន​តែ Ubuntu Mate 16.04 LTS ដែល​ជាបេតា នៅឡើយ។ Time zone ដែល​មាន​ស្រាប់ជាដើម​គឺ EST (American Eastern Standard Time)។​ ខ្ញុំ​ត្រូវការ AEST (Australian Eastern Standard Time) ព្រោះខ្ញុំ​នៅ​ស៊ីដនី។ នេះ​ជាខំម៉ាន​ដែល​អាចប្តូរ Time zone បាន ដោយ​វាយ ពី ធើរមិណល់។ មុន​ដំបូង ឆែក​មើលមុនសិន៖ odroid64:~# date Fri Mar 11 08:13:04 EST 2016 ប្រើខំមាន នេះ​ដើម្បី​ប្តូរ​ time zone៖ odroid64:~# dpkg-reconfigure tzdata ជ្រើសយក​ប្រទេស រួច​ទីក្រុង។​ នេះជាលទ្ធផល៖ Current default time zone: 'Australia/Sydney' Local time is now: Sat Mar 12 00:13:57 AEDT 2016. Universal Time is now: Fri Mar 11 13:13:57 UTC 2016. Reference: ...

March 11, 2016 · 1 min · 85 words · kenno

បញ្ចូល​ Upstream Version នៃ Node.js ក្នុង Ubuntu 12.04

$ sudo apt-get install python-software-properties $ sudo apt-add-repository ppa:chris-lea/node.js $ sudo apt-get update $ sudo apt-get install nodejs ឆែក​មើល: $ node -v v0.10.20

October 1, 2013 · 1 min · 23 words · kenno

ចងក្រង RPM ពី Source RPMs

ជាធម្មតា ពេលខ្ញុំបញ្ចូល កញ្ចប់ថ្មីៗក្នុងអូផិនស៊ូស៊ី បើសិនជាមិនអាចរក binary rpm បានទេ ខ្ញុំតែងតែចងក្រង (compile) កញ្ចប់ទាំងនោះពីកូដប្រភពដើម។ កូដប្រភពដើម អាចត្រូវបានខ្ចប់ជា tar.gz ឬ .src.rpm។ ក្នុងករណីទីមួយ យើងគ្រាន់តែពន្លា កូដប្រភពដើម រួចបញ្ជា ./configure, make និង make install ជាធម្មតា។ ពេលនេះ ខ្ញុំសូមលើកយក វិធីចងក្រងកម្មវិធី ជាមួយនឹង កូដប្រភពដើម ខ្ចប់ជា .src.rpm។ $ rpmbuild -clean -rebuild packagename.src.rpm ក្រោយពីបាន វាយពាក្យបញ្ជាខាងលើហើយ កញ្ចប់ binary RPM នឹងត្រូវបានបង្កើតក្នុង subdirectory នៃ ថត /usr/src/packages/RPMS/។ សូមពិនិត្យមើល ក្នុងថតដែលមានឈ្មោះ ចាប់ផ្តើមដោយអក្សរ i\*** ឧទាហរណ៍ i386 ជាករណីរបស់ម៉ាស៊ីនខ្ញុំ។

December 19, 2006 · 1 min · 54 words · kenno