ថ្ងៃ​នេះ ខ្ញុំ​បានទទួល Odroid-C2 ដែល​បាន​ទិញ​ពី​ Hardkernel កាលពីអាទិត្យ​មុន។ OS ដែល​អាច​ដើរលើ​វាបាន ​ក្នុង​ពេលនេះ​​ មាន​តែ Ubuntu Mate 16.04 LTS ដែល​ជាបេតា នៅឡើយ។

Time zone ដែល​មាន​ស្រាប់ជាដើម​គឺ EST (American Eastern Standard Time)។​ ខ្ញុំ​ត្រូវការ AEST (Australian Eastern Standard Time) ព្រោះខ្ញុំ​នៅ​ស៊ីដនី។ នេះ​ជាខំម៉ាន​ដែល​អាចប្តូរ Time zone បាន ដោយ​វាយ ពី ធើរមិណល់។

មុន​ដំបូង ឆែក​មើលមុនសិន៖

odroid64:~# date
Fri Mar 11 08:13:04 EST 2016

ប្រើខំមាន នេះ​ដើម្បី​ប្តូរ​ time zone៖

odroid64:~# dpkg-reconfigure tzdata

ជ្រើសយក​ប្រទេស រួច​ទីក្រុង។​ នេះជាលទ្ធផល៖

Current default time zone: 'Australia/Sydney'
Local time is now:      Sat Mar 12 00:13:57 AEDT 2016.
Universal Time is now:  Fri Mar 11 13:13:57 UTC 2016.

Reference: