Installing FreeIPA on CentOS 8

This is my note about installing FreeIPA on a CentOS 8 machine. It’s a bit different from the FreeIPA’s installation on CentOS 7, and most importantly there was a problem I came across during the installation and how to fix it. Configure Static IP [root@utility ~]# nmcli con mod enp1s0 ipv4.addresses 172.25.250.8/24 \ > ipv4.method manual \ > ipv4.gateway 172.25.250.254 \ > ipv4.dns 172.25.252.1 \ > connection.autoconnect yes [root@utility ~]# nmcli con up enp1s0 Ensure the hostname of this server exists in /etc/hosts....

November 24, 2020 · 4 min · 721 words · kenno

មេរៀនទី២៖ បីជំហានដើម្បីបង្កើតយ៉ាវា

នៅក្នុងមេរៀនមុន យើងបានឃើញឧទាហរណ៍កម្មវិធីតូចមួយ សរសេរជាមួយយ៉ាវា។ យើងបានបញ្ចប់មេរៀន ដោយចោលសំនួរថា “ហេតុអ្វីក៏យើងជ្រើសបំបែកកម្មវិធីដ៏តូចនោះជាពីរឯកសារ?” តាមពិតទៅ វាពុំមានជាអ្វីសំខាន់ ណាស់ណាទេ វាគ្រាន់តែជាការគិតថា បើធ្វើយ៉ាងនោះ វាមានផ្តល់ភាពងាយស្រូល ក្នុងការពិនិត្យ​កូតដើម។ យ៉ាវាកូតដើម (source code) តែងតែមាន ចុងកន្ទុយ (extension) .java ហើយឈ្មោះរបស់ឯកសារនោះ គួរចាប់ផ្តើមដោយអក្សរធំ ដោយ convention។ ចំនុចសំខាន់មួយទៀត​ដែលគួរគាត់ចំណាំគឺ ឈ្មោះរបស់ឯកសារត្រួវតែដូចនឹងឈ្មោះរបស់ class ។ បើសិនឃ្លាចុងក្រោយនេះ​មិនមានន័យចំពោះអ្នក សូមកុំទាន់បារម្ភ អ្វីៗនឹងបានច្បាស់លាស់ក្នុងពេលអនាគត។ ជាសង្ខេប ដើម្បីបង្កើតកម្មវីធិយ៉ាវា យើងត្រូវធ្វើតាម ៣ ដំណាក់កាល៖ ១) សរសេរកូតដើម (source code) ២) កំផាយកូតដើម ៣) បញ្ជាកូដដែលបានកំផាយរួចហើយ (Execute or run the compiled program)

February 19, 2007 · 1 min · 50 words · kenno

មេរៀនទី១៖ យ៉ាវា ភាសាកុំព្យូទ័រសំរាប់សរសេរកម្មវីធី

នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ “Hello World”។ public class MyApplication { public static void main(String[ ] args) { HelloWorldProgram p = new HelloWorldProgram(); p.start(); } } សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java public class HelloWorldProgram { public void start() { System.out.println("Hello World"); } } យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖ $ javac HelloWorldProgram.java $ javac MyApplication.java យើងអាចរត់ (run) កម្មវីធីដោយ៖ $ java MyApplication បើសិនជាអ្នកមានចម្ងល់ថា​ ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក? ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។ ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”​នេះ។ បើសិនជាមានចម្ងល់អ្វី អ្នកអាចសួរមកបាន។

February 17, 2007 · 1 min · 70 words · kenno