នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ

រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ “Hello World”។

public class MyApplication {
  public static void main(String[ ] args) {
   HelloWorldProgram p = new HelloWorldProgram();
   p.start();
  }
}

សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java

បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java

public class HelloWorldProgram {
  public void start() {
   System.out.println("Hello World");
  }
}

យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖

$ javac HelloWorldProgram.java
$ javac MyApplication.java

យើងអាចរត់ (run) កម្មវីធីដោយ៖

$ java MyApplication

បើសិនជាអ្នកមានចម្ងល់ថា​ ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក?

ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។

ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”​នេះ។ បើសិនជាមានចម្ងល់អ្វី

អ្នកអាចសួរមកបាន។