លុបចោលសម្លេងពីឯកសារ MKV

ឥឡូវនេះខែវិច្ឆិកាហើយ ប៉ុន្តែខ្ញុំមិនទាន់បាន​សរសេរ​អត្ថបទ​មួយឡើយ។ អញ្ចឹង គួរតែ​ចាប់ផ្តើម​មួយទៅមែន​ទេ? ថ្ងៃនេះខ្ញុំចង់ចែករំលេករបៀបលុប audio track ចេញពីឯកសារ MKV ។ MKV ជា​ប្រភេទ​មួយ​នៃ​ហ្វមម៉ាត​របស់​ឯកសារ (file format) ដែល​យើង​អាច​ខ្ចប់​វីដេអូ សម្លេង និងសាប់ថាយថើល (subtitle)។ល។ ខ្ញុំមានឯកសារ MKV ដែលមានសំលេងពីរ ហ៊ីនឌី (Hindi) និងអង់គ្លេស ហើយ ខ្ញុំចង់លុបហ៊ីនឌីចេញ ដោយប្រើកុំព្យូទ័រជាមួយហ្វឺដរ៉ា (Fedora 24)។ ជាដំបូង យើងត្រូវបញ្ចូលប្រូក្រាមមួយជាមុនសិន។ # dnf install mkvtoolnix ក្រោយពីបញ្ចូលប្រូក្រាមខាងលើ យើងអាចមើលថាតើមានអ្វីខ្លះនៅក្នុងឯកសារ MKV នោះ។ $ mkvmerge -i Sample.mkv File 'Sample.mkv': container: Matroska Track ID 0: video (MPEG-4p10/AVC/h.264) Track ID 1: audio (MP3) Track ID 2: audio (AAC) Track ID 3: subtitles (SubRip/SRT) Attachment ID 1: type 'image/jpeg', size 298984 bytes, file name 'Cover....

November 15, 2016 · 2 min · 275 words · kenno