របៀបប្តូរ​ time zone ពីខំម៉ាន​ឡាញ​ក្នុង​អ៊ូប៊ុនធូ

ថ្ងៃ​នេះ ខ្ញុំ​បានទទួល Odroid-C2 ដែល​បាន​ទិញ​ពី​ Hardkernel កាលពីអាទិត្យ​មុន។ OS ដែល​អាច​ដើរលើ​វាបាន ​ក្នុង​ពេលនេះ​​ មាន​តែ Ubuntu Mate 16.04 LTS ដែល​ជាបេតា នៅឡើយ។ Time zone ដែល​មាន​ស្រាប់ជាដើម​គឺ EST (American Eastern Standard Time)។​ ខ្ញុំ​ត្រូវការ AEST (Australian Eastern Standard Time) ព្រោះខ្ញុំ​នៅ​ស៊ីដនី។ នេះ​ជាខំម៉ាន​ដែល​អាចប្តូរ Time zone បាន ដោយ​វាយ ពី ធើរមិណល់។ មុន​ដំបូង ឆែក​មើលមុនសិន៖ odroid64:~# date Fri Mar 11 08:13:04 EST 2016 ប្រើខំមាន នេះ​ដើម្បី​ប្តូរ​ time zone៖ odroid64:~# dpkg-reconfigure tzdata ជ្រើសយក​ប្រទេស រួច​ទីក្រុង។​ នេះជាលទ្ធផល៖ Current default time zone: 'Australia/Sydney' Local time is now: Sat Mar 12 00:13:57 AEDT 2016....

March 11, 2016 · 1 min · 85 words · kenno