របៀប​លុប​អត្ថបទ​ចម្រៀង​​ចេញ​ពី​ mp3

ខ្ញុំ​មាន​បទ​ចម្រៀង mp3 ពីរ​ឬបី​ ដែល​មាន​អត្ថបទ​ចម្រៀង​ភ្ជាប់ជាមួយ (embedded lyric)។ ខ្ញុំ​ចង់លុប​អត្ថបទ​នោះចេញ។ នេះ​ជា​វិធី​មួយ​ ដែល​អាច​សម្រេច​បំណង​ខាងលើ ដោយប្រើកម្មវិធី​ឈ្មោះ id3v2 នៅ​លើហ្វេដ័ររ៉ា។ ឧទាហរណ៍​ថា​ ចម្រៀង​ដែល​ខ្ញុំ​ចង់លុប​អត្ថបទភ្ជាប់​នោះ​ មាន​ឈ្មោះ​ថា “01 love you.mp3” ខំម៉ានដែល​យើង​ត្រូវ​វាយ ដូច​ខាង​ក្រោម​នេះ៖ $ id3v2 --remove-frame 'TEXT' 01\ love\ you.mp3 --remove-frame – លុប​ id3v2 frame 'TEXT' បើសិន​ជា​យើង​មាន​ mp3 ច្រើន​ក្នុង​ directory តែ​មួយ​ ហើយយើង​ចង់​លុប​​ ‘TEXT’ frame ចេញ យើង​អាច​ប្រើ​ខំម៉ាន​ដូច​នេះ៖ $ for i in *.mp3; do id3v2 -r 'TEXT' $i; done Deleting Frame TEXT in file 01 love you.mp3 ... Deleting Frame TEXT in file 02 Ima demo Aitai yo…....

December 17, 2016 · 1 min · 94 words · kenno