លេងឌីវីឌីជាមួយស៊ូសេ១០.១

អត្ថបទខ្លីនេះនិយាយអំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌី ដើម្បីការពារយើង កុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។ ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩% ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុន ពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell) ហើយ បានសាកចាក់ជាមួយ កាហ្វេន​ (Kaffeine)​ លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែ ជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។ ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យ ចាំបាច់សំរាប់ ពន្លា encryption វិញ។ ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី នេះ ។ អាចបញ្ចូល ជាមួយនឹង ការបញ្ជានេះ៖ $ su - password [enter root password] # rpm -ivh libdvdcss2-1.9-i386.rpm សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?

November 3, 2006 · 1 min · 63 words · kenno