Format Hard Disk with ext3

ដោយសារខ្ញុំបានប្រើប្រាស់ប្រព័ន្ធប្រត្តិប័ត្រការ Windows ជាយូលង់ណាស់មកហើយនោះ partitions នៃ hard disks ភាគច្រើនជា ntfs។ ថ្ងៃនេះខ្ញុំចង់បំលែង ntfs partition មួយមកជាលីណាក់ ext3 partition វិញដោយសារ hard drive ក្នុងលីណាក់ស្ទើពេញហើយ។​ តើយើង format partition ជាមួយលីណាក់ដោយរបៀបណា? គិតៗទៅ ខ្ញុំមិនដែលបានធ្វើពីមុនទេ។ ដំបូងខ្ញុំខំរកកម្មវិធី ដែលមកជាមួយ ខេឌីអ៊ី (KDE) តែរកមិនឃើញមានអាណាមួយសំរាប់ហ្វមមាត (format) សោះ។​ ប្រហែលជាមាន​ tools ឬកម្មវិធីខ្លះដែលអាចហ្វមមាត ដើរលើខេឌីអ៊ី ហើយខ្ញុំមិនបានបញ្ចូលវា ដូច្នេះបើលោកអ្នកដឹងឈ្មោះកម្មវិធីទាំងនោះ សូមមេត្តាប្រាប់ផង។ យ៉ាងណាមិញ​ ខ្ញុំបាន​សំរេចចិត្តប្រើ command-line ដើម្បីហ្វមមាតវា។​ ខ្ញុំស្ទើភ្លេចប្រាប់ថា ក្នុងប្រព័ន្ធលីណាក់ វាមានប្រភេទ partitions ជាច្រើន ដូចជា៖ Reiserfs (the default one that SuSE 10.1 uses), ext3, zfx,… ។ល។ ខ្ញុំជ្រើសយក​ ext3 ក្រោយពីបានធ្វើការស្រាវជ្រាវបន្តេចបន្ទួច ហើយចំពោះភាពខុសគ្នានៃប្រភេទ partitions ទាំងនោះ ខ្ញុំពុំអាចដឹងច្បាស់ទេ។ អូខេ ដោយពុំចាំបាច់និយាយច្រើនពេក នេះគឺរបៀបដែលខ្ញុំបានប្រើ៖...

November 7, 2006 · 1 min · 123 words · kenno