Format Hard Disk with ext3
ដោយសារខ្ញុំបានប្រើប្រាស់ប្រព័ន្ធប្រត្តិប័ត្រការ Windows ជាយូលង់ណាស់មកហើយនោះ partitions នៃ hard disks ភាគច្រើនជា ntfs។ ថ្ងៃនេះខ្ញុំចង់បំលែង ntfs partition មួយមកជាលីណាក់ ext3 partition វិញដោយសារ hard drive ក្នុងលីណាក់ស្ទើពេញហើយ។ តើយើង format partition ជាមួយលីណាក់ដោយរបៀបណា? គិតៗទៅ ខ្ញុំមិនដែលបានធ្វើពីមុនទេ។ ដំបូងខ្ញុំខំរកកម្មវិធី ដែលមកជាមួយ ខេឌីអ៊ី (KDE) តែរកមិនឃើញមានអាណាមួយសំរាប់ហ្វមមាត (format) សោះ។ ប្រហែលជាមាន tools ឬកម្មវិធីខ្លះដែលអាចហ្វមមាត ដើរលើខេឌីអ៊ី ហើយខ្ញុំមិនបានបញ្ចូលវា ដូច្នេះបើលោកអ្នកដឹងឈ្មោះកម្មវិធីទាំងនោះ សូមមេត្តាប្រាប់ផង។ យ៉ាងណាមិញ ខ្ញុំបានសំរេចចិត្តប្រើ command-line ដើម្បីហ្វមមាតវា។ ខ្ញុំស្ទើភ្លេចប្រាប់ថា ក្នុងប្រព័ន្ធលីណាក់ វាមានប្រភេទ partitions ជាច្រើន ដូចជា៖ Reiserfs (the default one that SuSE 10.1 uses), ext3, zfx,… ។ល។ ខ្ញុំជ្រើសយក ext3 ក្រោយពីបានធ្វើការស្រាវជ្រាវបន្តេចបន្ទួច ហើយចំពោះភាពខុសគ្នានៃប្រភេទ partitions ទាំងនោះ ខ្ញុំពុំអាចដឹងច្បាស់ទេ។ អូខេ ដោយពុំចាំបាច់និយាយច្រើនពេក នេះគឺរបៀបដែលខ្ញុំបានប្រើ៖...