របៀបប្តូរ time zone ពីខំម៉ានឡាញក្នុងអ៊ូប៊ុនធូ
ថ្ងៃនេះ ខ្ញុំបានទទួល Odroid-C2 ដែលបានទិញពី Hardkernel កាលពីអាទិត្យមុន។ OS ដែលអាចដើរលើវាបាន ក្នុងពេលនេះ មានតែ Ubuntu Mate 16.04 LTS ដែលជាបេតា នៅឡើយ។ Time zone ដែលមានស្រាប់ជាដើមគឺ EST (American Eastern Standard Time)។ ខ្ញុំត្រូវការ AEST (Australian Eastern Standard Time) ព្រោះខ្ញុំនៅស៊ីដនី។ នេះជាខំម៉ានដែលអាចប្តូរ Time zone បាន ដោយវាយ ពី ធើរមិណល់។ មុនដំបូង ឆែកមើលមុនសិន៖ odroid64:~# date Fri Mar 11 08:13:04 EST 2016 ប្រើខំមាន នេះដើម្បីប្តូរ time zone៖ odroid64:~# dpkg-reconfigure tzdata ជ្រើសយកប្រទេស រួចទីក្រុង។ នេះជាលទ្ធផល៖ Current default time zone: 'Australia/Sydney' Local time is now: Sat Mar 12 00:13:57 AEDT 2016....