ស្ថាបនា និង ដំឡើង បានស៊ី លើ​ ស៊ូសាលីណាក់ ១០.១

ដោយ Magnus Hoglund ប្រសិនបើលោកអ្នកបានដំឡើង កំណែចាស់របស់បានស៊ី សូមចាប់ផ្តើមដោយលុបវាជាមុនសិន។ ដំឡើងកញ្ចប់ទាំងនេះ (ដោយប្រើ Yast)៖ mono-develop monodoc-core sqlite-devel libmusicbrainz-devel gstreamer010-devel libgnomeui-devel gnome-desktop-devel nautilus-cd-burner-devel យកកំណែថ្មីបង្អស់របស់ បានស៊ី ពី http://banshee-project.org។ ក្នុងសាច់រឿងនេះ កំណែចុងក្រោយគឺ ០.១១.២។ ទាញយកឯកសារ៖ banshee-0.11.2.tar.gz banshee-offical-plugins-0.11.2.tar.gz ស្រាយ បានស៊ី (banshee-0.11.2.tar.gz) ទៅថតបណ្តោះអាសន្នមួយ។ $ tar xzvf banshee-0.11.2.tar.gz បើកស្ថានីយ៍មួយ ក្នុងថតនេះ ហើយរត់៖ $ ./configure $ make ប្តូរទៅជាឫស (su) រួចរត់៖ $ make install ចេញទៅជាអ្នកប្រើធម្មតា និង ចាប់ផ្តើម បានស៊ី $ /usr/local/bin/banshee & ការដំឡើង plugins របស់ បានស៊ី អាចធ្វើបានដោយវិធីដូចគ្នា។ ក្នុងករណីរបស់ខ្ញុំ ខ្ញុំបានស្រាយ banshee-offical-plugins-0.11.2.tar.gz និងរត់ ពាក្យបញ្ជាដូចខាងលើ (មានន័យថា៖ ./configure; make; make install)នេះជាការស្រេច សូមរីករាយសប្បាយជាមួយបានស៊ី!...

December 6, 2006 · 1 min · 84 words · kenno

Format Hard Disk with ext3

ដោយសារខ្ញុំបានប្រើប្រាស់ប្រព័ន្ធប្រត្តិប័ត្រការ Windows ជាយូលង់ណាស់មកហើយនោះ partitions នៃ hard disks ភាគច្រើនជា ntfs។ ថ្ងៃនេះខ្ញុំចង់បំលែង ntfs partition មួយមកជាលីណាក់ ext3 partition វិញដោយសារ hard drive ក្នុងលីណាក់ស្ទើពេញហើយ។​ តើយើង format partition ជាមួយលីណាក់ដោយរបៀបណា? គិតៗទៅ ខ្ញុំមិនដែលបានធ្វើពីមុនទេ។ ដំបូងខ្ញុំខំរកកម្មវិធី ដែលមកជាមួយ ខេឌីអ៊ី (KDE) តែរកមិនឃើញមានអាណាមួយសំរាប់ហ្វមមាត (format) សោះ។​ ប្រហែលជាមាន​ tools ឬកម្មវិធីខ្លះដែលអាចហ្វមមាត ដើរលើខេឌីអ៊ី ហើយខ្ញុំមិនបានបញ្ចូលវា ដូច្នេះបើលោកអ្នកដឹងឈ្មោះកម្មវិធីទាំងនោះ សូមមេត្តាប្រាប់ផង។ យ៉ាងណាមិញ​ ខ្ញុំបាន​សំរេចចិត្តប្រើ command-line ដើម្បីហ្វមមាតវា។​ ខ្ញុំស្ទើភ្លេចប្រាប់ថា ក្នុងប្រព័ន្ធលីណាក់ វាមានប្រភេទ partitions ជាច្រើន ដូចជា៖ Reiserfs (the default one that SuSE 10.1 uses), ext3, zfx,… ។ល។ ខ្ញុំជ្រើសយក​ ext3 ក្រោយពីបានធ្វើការស្រាវជ្រាវបន្តេចបន្ទួច ហើយចំពោះភាពខុសគ្នានៃប្រភេទ partitions ទាំងនោះ ខ្ញុំពុំអាចដឹងច្បាស់ទេ។ អូខេ ដោយពុំចាំបាច់និយាយច្រើនពេក នេះគឺរបៀបដែលខ្ញុំបានប្រើ៖...

November 7, 2006 · 1 min · 123 words · kenno

ការបង្កើត zip file ជាមួយលីណាក់/យូនិច

តាំងពីបានប្រើលីណាក់មក ខ្ញុំពុំសូវដែលបានបង្រួមឯកសារជាមួយ zipទេ ភាកច្រើនខ្ញុំបង្កើត gzip។​​ ហេតុអ្វី? គិតថា gzip វាស្រួលបង្កើតជាងនិងដោយសារតំរួវការនៅសាលាផងនោះ។ ប៉ុន្តែយើងក៏មិនអាចជៀសវាង មិនប្រើ zip​សោះដែរ។ ឧទាហរណ៍ ថ្ងៃនេះ មិត្តរបស់ខ្ញុំម្នាក់សួរខ្ញុំពីរបៀបបង្រួមឯកសារទៅជា zip ខ្ញុំស្រាប់តែស្រឡាំងកាំងតែម្តង។ ខ្ញុំសាកធ្វើដូចនេះ៖ $ ls dir1 $ zip file1.zip dir1 adding: dir1/ (stored 0%) មើលទៅហាក់ដូចជាដំណើរការ តែតាមពិត ឯកសារដែលនៅក្នុង dir1 អត់បានបញ្ចូលក្នុង file1.zip ទេ។ ដូចស័ព្ទដង អោយតែមានការងើងឆ្ងល់អ្វីមួយនោះ ខ្ញុំតែងតែសាកស្វែងរកជាមួយគូកឹល។ នេះគឺជាការបញ្ជាសំរាប់បង្រួម​ឯកសារដែលត្រឹមត្រូវ៖ $ zip -r file1.zip dir1 adding: dir1/ (stored 0%) adding: dir1/myimage.jpg (stored 0%) ប្រភពដើម

November 5, 2006 · 1 min · 54 words · kenno

លេងឌីវីឌីជាមួយស៊ូសេ១០.១

អត្ថបទខ្លីនេះនិយាយអំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌី ដើម្បីការពារយើង កុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។ ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩% ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុន ពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell) ហើយ បានសាកចាក់ជាមួយ កាហ្វេន​ (Kaffeine)​ លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែ ជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។ ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យ ចាំបាច់សំរាប់ ពន្លា encryption វិញ។ ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី នេះ ។ អាចបញ្ចូល ជាមួយនឹង ការបញ្ជានេះ៖ $ su - password [enter root password] # rpm -ivh libdvdcss2-1.9-i386.rpm សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?

November 3, 2006 · 1 min · 63 words · kenno