របៀបលុបណូតចេញពី Puppet master
នៅកន្លែងធ្វើការ ខ្ញុំប្រើ Puppet ដើម្បីគ្រប់គ្រង ម៉ាស៊ីនជាច្រើន។ ជួនកាលខ្ញុំត្រូវការលុបម៉ាស៊ីនចេញ ពី Puppet master ដោយសារម៉ាស៊ីននោះលែងត្រូវការហើយ។ នេះជាជំហានដែលត្រូវធ្វើ៖ ១. លុបមាស៊ីន ឬ ណូតនោះពី puppet dashboard ២. លុប certificate របស់ម៉ាស៊ីននោះចេញពី puppet master ដោយវាយ ខំម៉ាន # puppet cert clean node123.example.com ៣. ដោយសារខ្ញុំប្រើ PuppetDB ខ្ញុំត្រូវលុប ណូតនោះ ចេញពី PuppetDB ដែរ # puppet node deactivate node123.example.com ខ្ញុំសរសេរ អត្ថបទនេះ ដើម្បីរំលឹកខ្លួនឯងពេលខ្ញុំត្រូវការធ្វើវាម្តងទៀត។ បើសិនជាលោកអ្នក មានសំណូមពរ ឬសំណួរទាក់ទងនឹង ការប្រើប្រាស់ Puppet អាចសួរខ្ញុំបាន៕