មេរៀនទី១៖ យ៉ាវា ភាសាកុំព្យូទ័រសំរាប់សរសេរកម្មវីធី
នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ “Hello World”។ public class MyApplication { public static void main(String[ ] args) { HelloWorldProgram p = new HelloWorldProgram(); p.start(); } } សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java public class HelloWorldProgram { public void start() { System.out.println("Hello World"); } } យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖ $ javac HelloWorldProgram.java $ javac MyApplication.java យើងអាចរត់ (run) កម្មវីធីដោយ៖ $ java MyApplication បើសិនជាអ្នកមានចម្ងល់ថា ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក? ...