ចងក្រង RPM ពី Source RPMs
ជាធម្មតា ពេលខ្ញុំបញ្ចូល កញ្ចប់ថ្មីៗក្នុងអូផិនស៊ូស៊ី បើសិនជាមិនអាចរក binary rpm បានទេ ខ្ញុំតែងតែចងក្រង (compile) កញ្ចប់ទាំងនោះពីកូដប្រភពដើម។ កូដប្រភពដើម អាចត្រូវបានខ្ចប់ជា tar.gz ឬ .src.rpm។ ក្នុងករណីទីមួយ យើងគ្រាន់តែពន្លា កូដប្រភពដើម រួចបញ្ជា ./configure, make និង make install ជាធម្មតា។ ពេលនេះ ខ្ញុំសូមលើកយក វិធីចងក្រងកម្មវិធី ជាមួយនឹង កូដប្រភពដើម ខ្ចប់ជា .src.rpm។ $ rpmbuild -clean -rebuild packagename.src.rpm ក្រោយពីបាន វាយពាក្យបញ្ជាខាងលើហើយ កញ្ចប់ binary RPM នឹងត្រូវបានបង្កើតក្នុង subdirectory នៃ ថត /usr/src/packages/RPMS/។ សូមពិនិត្យមើល ក្នុងថតដែលមានឈ្មោះ ចាប់ផ្តើមដោយអក្សរ i\*** ឧទាហរណ៍ i386 ជាករណីរបស់ម៉ាស៊ីនខ្ញុំ។