ការបង្កើត zip file ជាមួយលីណាក់/យូនិច

តាំងពីបានប្រើលីណាក់មក ខ្ញុំពុំសូវដែលបានបង្រួមឯកសារជាមួយ zipទេ ភាកច្រើនខ្ញុំបង្កើត gzip។​​ ហេតុអ្វី? គិតថា gzip វាស្រួលបង្កើតជាងនិងដោយសារតំរួវការនៅសាលាផងនោះ។ ប៉ុន្តែយើងក៏មិនអាចជៀសវាង មិនប្រើ zip​សោះដែរ។ ឧទាហរណ៍ ថ្ងៃនេះ មិត្តរបស់ខ្ញុំម្នាក់សួរខ្ញុំពីរបៀបបង្រួមឯកសារទៅជា zip ខ្ញុំស្រាប់តែស្រឡាំងកាំងតែម្តង។ ខ្ញុំសាកធ្វើដូចនេះ៖ $ ls dir1 $ zip file1.zip dir1 adding: dir1/ (stored 0%) មើលទៅហាក់ដូចជាដំណើរការ តែតាមពិត ឯកសារដែលនៅក្នុង dir1 អត់បានបញ្ចូលក្នុង file1.zip ទេ។ ដូចស័ព្ទដង អោយតែមានការងើងឆ្ងល់អ្វីមួយនោះ ខ្ញុំតែងតែសាកស្វែងរកជាមួយគូកឹល។ នេះគឺជាការបញ្ជាសំរាប់បង្រួម​ឯកសារដែលត្រឹមត្រូវ៖ $ zip -r file1.zip dir1 adding: dir1/ (stored 0%) adding: dir1/myimage.jpg (stored 0%) ប្រភពដើម

November 5, 2006 · 1 min · 54 words · kenno

លេងឌីវីឌីជាមួយស៊ូសេ១០.១

អត្ថបទខ្លីនេះនិយាយអំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌី ដើម្បីការពារយើង កុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។ ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩% ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុន ពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell) ហើយ បានសាកចាក់ជាមួយ កាហ្វេន​ (Kaffeine)​ លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែ ជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។ ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យ ចាំបាច់សំរាប់ ពន្លា encryption វិញ។ ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី នេះ ។ អាចបញ្ចូល ជាមួយនឹង ការបញ្ជានេះ៖ $ su - password [enter root password] # rpm -ivh libdvdcss2-1.9-i386.rpm សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?

November 3, 2006 · 1 min · 63 words · kenno

Playback DVD on SuSE 10.1

In general, almost all DVDs you purchase or rent from the store have encryption embedded them to protect you from copying them. It sounds like a good idea to prevent the piracy. To play back those DVDs, we need the player that could decrypt the encryption back. It’s not problem to play them on Windows operating system, but it is with most Linux operating system such as SuSE 10.1, Debian, etc. ...

November 3, 2006 · 1 min · 123 words · kenno

Kernel upgrading breaks my SuSE box

The other day, my SuSE 10.1 notifies that there were updates available including bug fixes and new kernel. I thought it might be convenient if I just click on select all, and update button. So, I did that and went out to school. When I came back home, the update was nicely done. There was no indication to ask me to restart the computer (as most other OSes do), but I thought it’d be good restart it anyway. ...

November 2, 2006 · 2 min · 243 words · kenno

Firefox 2.0 rpm សំរាប់ស៊ូសេ១០.១

ទោះបីជាFirefox 2.0បានបញ្ចេញប៉ុន្មានថ្ងៃមកហើយក៏ដោយ មិនមានអ្នកណាធ្វើកញ្ចប់ RPM​ សំរាប់ស៊ូសេលីណាក់ទេ។ ថ្ងៃនេះសំណាងល្អ ខ្ញុំបានទៅលេងទំព័រវ៉ិបនេះដែលនិយាយពីលីណាក់និងអូផិនសស់ ក៏ប្រទះឃើញដំណឹងទាក់ទងនឹង កញ្ចប់RPM នៃFirefox 2.0សំរាប់ស៊ូសេ។ បើកុំព្យួទ័ររបស់អ្នកដើស៊ូសេលីណាក់ ហើយចង់បានFirefox 2.0 ដែរនោះ អ្នកអាចទៅទាញយកវាបានពី៖ SUSE 10.1 (i586) (១) | SLED 10 (i586) (២) Firefox 2.0​ក៏ត្រូវការ dependencies ពីរដែរ៖​​ mozilla-nss និង mozilla-nsrp។ អ្នកអាចទាញយកពួកវាពីរបណ្តាញខាងលើ។ ខ្ញុំទើបតែបានupdateរបស់ខ្ញុំថ្មីៗនេះ ហើយមានការពេញចិត្តជាមួយកំណែប្រែ២​ នេះយ៉ាងខ្លាំង។ ខាងក្រោមនេះជារូប screenshot Firefox 2.0 ដើរលើស៊ូសេ១០.១៖ (១) បណ្តាញសំរាប់ Open SuSE (២)​ បណ្តាញសំរាប់ SuSE Linux Enterprise Desktop (paid version) ប្រភពព៍តមាន៖ Linux and Open Source Blog

October 31, 2006 · 1 min · 59 words · kenno