នៅក្នុងមេរៀនមុន យើងបានឃើញឧទាហរណ៍កម្មវិធីតូចមួយ សរសេរជាមួយយ៉ាវា។ យើងបានបញ្ចប់មេរៀន ដោយចោលសំនួរថា “ហេតុអ្វីក៏យើងជ្រើសបំបែកកម្មវិធីដ៏តូចនោះជាពីរឯកសារ?” តាមពិតទៅ វាពុំមានជាអ្វីសំខាន់ ណាស់ណាទេ វាគ្រាន់តែជាការគិតថា បើធ្វើយ៉ាងនោះ វាមានផ្តល់ភាពងាយស្រូល ក្នុងការពិនិត្យកូតដើម។
យ៉ាវាកូតដើម (source code) តែងតែមាន ចុងកន្ទុយ (extension) .java ហើយឈ្មោះរបស់ឯកសារនោះ គួរចាប់ផ្តើមដោយអក្សរធំ ដោយ convention។ ចំនុចសំខាន់មួយទៀតដែលគួរគាត់ចំណាំគឺ ឈ្មោះរបស់ឯកសារត្រួវតែដូចនឹងឈ្មោះរបស់ class ។ បើសិនឃ្លាចុងក្រោយនេះមិនមានន័យចំពោះអ្នក សូមកុំទាន់បារម្ភ អ្វីៗនឹងបានច្បាស់លាស់ក្នុងពេលអនាគត។
ជាសង្ខេប ដើម្បីបង្កើតកម្មវីធិយ៉ាវា យើងត្រូវធ្វើតាម ៣ ដំណាក់កាល៖
១) សរសេរកូតដើម (source code)
២) កំផាយកូតដើម
៣) បញ្ជាកូដដែលបានកំផាយរួចហើយ (Execute or run the compiled program)