នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ
រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ “Hello World”។
public class MyApplication {
public static void main(String[ ] args) {
HelloWorldProgram p = new HelloWorldProgram();
p.start();
}
}
សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java
បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java
public class HelloWorldProgram {
public void start() {
System.out.println("Hello World");
}
}
យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖
$ javac HelloWorldProgram.java
$ javac MyApplication.java
យើងអាចរត់ (run) កម្មវីធីដោយ៖
$ java MyApplication
បើសិនជាអ្នកមានចម្ងល់ថា ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក?
ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។
ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”នេះ។ បើសិនជាមានចម្ងល់អ្វី
អ្នកអាចសួរមកបាន។