ខ្ញុំមានបទចម្រៀង mp3 ពីរឬបី ដែលមានអត្ថបទចម្រៀងភ្ជាប់ជាមួយ (embedded lyric)។ ខ្ញុំចង់លុបអត្ថបទនោះចេញ។
នេះជាវិធីមួយ ដែលអាចសម្រេចបំណងខាងលើ ដោយប្រើកម្មវិធីឈ្មោះ id3v2 នៅលើហ្វេដ័ររ៉ា។ ឧទាហរណ៍ថា ចម្រៀងដែលខ្ញុំចង់លុបអត្ថបទភ្ជាប់នោះ មានឈ្មោះថា “01 love you.mp3” ខំម៉ានដែលយើងត្រូវវាយ ដូចខាងក្រោមនេះ៖
$ id3v2 --remove-frame 'TEXT' 01\ love\ you.mp3
--remove-frame
– លុប id3v2 frame'TEXT'
បើសិនជាយើងមាន mp3 ច្រើនក្នុង directory តែមួយ ហើយយើងចង់លុប ‘TEXT’ frame ចេញ យើងអាចប្រើខំម៉ានដូចនេះ៖
$ for i in *.mp3; do id3v2 -r 'TEXT' $i; done
Deleting Frame TEXT in file 01 love you.mp3 ...
Deleting Frame TEXT in file 02 Ima demo Aitai yo….mp3 ...
Deleting Frame TEXT in file 03 Brand New World.mp3 ...
សូមកត់សំគាល់ថា ក្នុងខំម៉ានខាងលើ ខ្ញុំប្រើ -r
ជំនួសអោយ --remove-frame
។ អផសុន (options) ទាំងពីរនោះ វាដូចគ្នាទេ៕