ឥឡូវនេះខែវិច្ឆិកាហើយ ប៉ុន្តែខ្ញុំមិនទាន់បានសរសេរអត្ថបទមួយឡើយ។ អញ្ចឹង គួរតែចាប់ផ្តើមមួយទៅមែនទេ?
ថ្ងៃនេះខ្ញុំចង់ចែករំលេករបៀបលុប audio track ចេញពីឯកសារ MKV ។ MKV ជាប្រភេទមួយនៃហ្វមម៉ាតរបស់ឯកសារ (file format) ដែលយើងអាចខ្ចប់វីដេអូ សម្លេង និងសាប់ថាយថើល (subtitle)។ល។ ខ្ញុំមានឯកសារ MKV ដែលមានសំលេងពីរ ហ៊ីនឌី (Hindi) និងអង់គ្លេស ហើយ ខ្ញុំចង់លុបហ៊ីនឌីចេញ ដោយប្រើកុំព្យូទ័រជាមួយហ្វឺដរ៉ា (Fedora 24)។
ជាដំបូង យើងត្រូវបញ្ចូលប្រូក្រាមមួយជាមុនសិន។
# dnf install mkvtoolnix
ក្រោយពីបញ្ចូលប្រូក្រាមខាងលើ យើងអាចមើលថាតើមានអ្វីខ្លះនៅក្នុងឯកសារ MKV នោះ។
$ mkvmerge -i Sample.mkv
File 'Sample.mkv': container: Matroska
Track ID 0: video (MPEG-4p10/AVC/h.264)
Track ID 1: audio (MP3)
Track ID 2: audio (AAC)
Track ID 3: subtitles (SubRip/SRT)
Attachment ID 1: type 'image/jpeg', size 298984 bytes, file name 'Cover.jpg'
តាមលទ្ធផលខាងលើ យើងឃើញថា ឯកសារនោះមានសម្លេងពីរ Track ID 1 និង Track ID 2។ អ្វីដែលយើងមិនអាចដឹងគឺ តើធ្រាក់មួយណាជាសម្លេងភាសាហ៊ីនឌី? យើងអាចប្រើប្រូក្រាម mplayer
:
$ mplayer Sample.mkv
MPlayer 1.3.0-6.1.1 (C) 2000-2016 MPlayer Team
Playing Sample.mkv.
libavformat version 57.41.100 (external)
libavformat file format detected.
[aac @ 0x7fa06b3d4ac0]element type mismatch 1 != 0
[lavf] stream 0: video (h264), -vid 0
[lavf] stream 1: audio (mp3), -aid 0, -alang hin
[lavf] stream 2: audio (aac), -aid 1, -alang eng
[lavf] stream 3: subtitle (srt), -sid 0, -slang eng
[lavf] stream 4: video (mjpeg), -vid 1
VIDEO: [H264] 1280x720 0bpp 23.976 fps 0.0 kbps ( 0.0 kbyte/s)
សម្លេងភាសាហ៊ីនឌី គឹជា Track ID 1 (mp3)។ យើងដកវាចេញ ដោយបង្កើតឯកសារថ្មីដោយគ្មានវា។
$ mkvmerge -o out.mkv --video-tracks 0 --audio-tracks 2 Sample.mkv
mkvmerge v9.2.0 ('Photograph') 64bit
'Sample.mkv': Using the demultiplexer for the format 'Matroska'.
'Sample.mkv' track 0: Using the output module for the format 'AVC/h.264'.
'Sample.mkv' track 2: Using the output module for the format 'AAC'.
'Sample.mkv' track 3: Using the output module for the format 'text subtitles'.
The file 'out.mkv' has been opened for writing.
Progress: 100%
The cue entries (the index) are being written...
Muxing took 0 seconds.
-o
បង្កើតឯកសារថ្មី--video-tracks
ចម្លងវីដេអូត្រាក់លេខ--audio-tracks
ចម្លងសម្លេងត្រាក់លេខSample.mkv
ឧទាហរណ៍ឯកសារដើម
លទ្ធផលគឺ ឯកសារ out.mkv
ដែលគ្មានសម្លេងភាសាហ៊ីនឌី។