អត្ថបទខ្លីនេះនិយាយអំពី ការចាក់លេងឌីវីឌីដែលមាន encryption ដាក់បង្កប់ក្នុងឌីវីឌី ដើម្បីការពារយើង កុំអោយលួចចំលងទុក។ ចំពោះឌីវីឌីភាកច្រើននៅស្រុកខ្មែរ ទាំងឌីវីឌីដើមដូចជាឌីវីឌីខារ៉ាអូខេហាក់បីដូចជាពុំមាន encryption ទេ។
ប៉ុន្តែបើលោកអ្នកទិញឌីវីឌីរឿងអាគាំងដើមវិញ ៩៩% ពិតជាមានបង្កប់ encryption ជាមិនខាន។ ឧទាហរណ៍ ថ្ងៃនេះខ្ញុំបានខ្ចីរឿងគំនូជីវចលជប៉ុន ពីមិត្តម្នាក់មានចំនងជើង ខ្មោចក្នុងសំបកសែល (Ghost in the Shell)
ហើយ បានសាកចាក់ជាមួយ កាហ្វេន (Kaffeine) លើលីណាក់ស៊ូសសេ១០.១ ប៉ុន្តែ ជាការសោកស្តាយ វាពុំអាចចាក់បានឡើយ។
ក្រោយពីបានរុករកចំលើយជាមួយគូកឹលមក ទើបដឹងថាបញ្ហាដើមគឺមកពី ស៊ូសេអត់មាន libdvdcss ដែលជាបណ្ណាល័យ ចាំបាច់សំរាប់ ពន្លា encryption វិញ។
ដូច្នេះបើយើងចង់លេង ឌីវីឌីទាំងនោះបាន យើងត្រូវបញ្ចុល libdvdcss ដែលអាចទាញយកបានពី នេះ ។ អាចបញ្ចូល ជាមួយនឹង ការបញ្ជានេះ៖
$ su -
password [enter root password]
# rpm -ivh libdvdcss2-1.9-i386.rpm
សូមសាកល្បងចាក់ឌីវីឌីម្តងទៀតមើល តើលោកអ្នកមានបញ្ហាទៀតទេ?