ទោះបីជាFirefox 2.0បានបញ្ចេញប៉ុន្មានថ្ងៃមកហើយក៏ដោយ មិនមានអ្នកណាធ្វើកញ្ចប់ RPM​ សំរាប់ស៊ូសេលីណាក់ទេ។

ថ្ងៃនេះសំណាងល្អ ខ្ញុំបានទៅលេងទំព័រវ៉ិបនេះដែលនិយាយពីលីណាក់និងអូផិនសស់ ក៏ប្រទះឃើញដំណឹងទាក់ទងនឹង កញ្ចប់RPM

នៃFirefox 2.0សំរាប់ស៊ូសេ។

បើកុំព្យួទ័ររបស់អ្នកដើស៊ូសេលីណាក់ ហើយចង់បានFirefox 2.0 ដែរនោះ អ្នកអាចទៅទាញយកវាបានពី៖

SUSE 10.1 (i586) (១) | SLED 10 (i586) (២)

Firefox 2.0​ក៏ត្រូវការ dependencies ពីរដែរ៖​​ mozilla-nss និង mozilla-nsrp។ អ្នកអាចទាញយកពួកវាពីរបណ្តាញខាងលើ។

ខ្ញុំទើបតែបានupdateរបស់ខ្ញុំថ្មីៗនេះ ហើយមានការពេញចិត្តជាមួយកំណែប្រែ២​ នេះយ៉ាងខ្លាំង។ ខាងក្រោមនេះជារូប screenshot

Firefox 2.0 ដើរលើស៊ូសេ១០.១៖

(១) បណ្តាញសំរាប់ Open SuSE

(២)​ បណ្តាញសំរាប់ SuSE Linux Enterprise Desktop (paid version)

ប្រភពព៍តមាន៖ Linux and Open Source Blog