Category Archives: ភាសាខ្មែរ

This is the category in which all articles are published in Khmer.

របៀប​លុប​អត្ថបទ​ចម្រៀង​​ចេញ​ពី​ mp3

ខ្ញុំ​មាន​បទ​ចម្រៀង mp3 ពីរ​ឬបី​ដែល​មាន​អត្ថបទ​ចម្រៀង​ភ្ជាប់ជាមួយ (embedded lyric)។ ខ្ញុំ​ចង់លុប​អត្ថបទ​នោះចេញ។

នេះ​ជា​វិធី​មួយ​ដែល​អាច​សម្រេច​បំណង​ខាងលើ ដោយប្រើកម្មវិធី​ឈ្មោះ id3v2 នៅ​លើហ្វេដ័ររ៉ា។ ឧទាហរណ៍​ថា​ ចម្រៀង​ដែល​ខ្ញុំ​ចង់លុប​អត្ថបទភ្ជាប់​នោះ​ មាន​ឈ្មោះ​ថា “01 love you.mp3” ខំម៉ានដែល​យើង​ត្រូវ​វាយ ដូច​ខាង​ក្រោម​នេះ៖

$ id3v2 --remove-frame 'TEXT' 01\ love\ you.mp3
 • --remove-frame – លុប​ id3v2 frame
 • 'TEXT'

បើសិន​ជា​យើង​មាន​ mp3 ច្រើន​ក្នុង​ directory តែ​មួយ​ ហើយយើង​ចង់​លុប​​ ‘TEXT’ frame ចេញ យើង​អាច​ប្រើ​ខំម៉ាន​ដូច​នេះ៖

$ for i in *.mp3; do id3v2 -r 'TEXT' $i; done
Deleting Frame TEXT in file 01 love you.mp3 ...
Deleting Frame TEXT in file 02 Ima demo Aitai yo….mp3 ...
Deleting Frame TEXT in file 03 Brand New World.mp3 ...

សូម​កត់​សំគាល់​ថា ក្នុង​ខំម៉ាន​ខាង​លើ ខ្ញុំ​ប្រើ -r ជំនួស​អោយ​ --remove-frame។ អផសុន​ (options) ទាំង​ពីរ​នោះ វា​ដូច​គ្នា​ទេ៕

លុបចោលសម្លេងពីឯកសារ MKV

ឥឡូវនេះខែវិច្ឆិកាហើយ ប៉ុន្តែខ្ញុំមិនទាន់បាន​សរសេរ​អត្ថបទ​មួយឡើយ។ អញ្ចឹង គួរតែ​ចាប់ផ្តើម​មួយទៅមែន​ទេ?

ថ្ងៃនេះខ្ញុំចង់ចែករំលេករបៀបលុប audio track ចេញពីឯកសារ MKV ។ MKV ជា​ប្រភេទ​មួយ​នៃ​ហ្វមម៉ាត​របស់​ឯកសារ (file format) ដែល​យើង​អាច​ខ្ចប់​វីដេអូ សម្លេង និងសាប់ថាយថើល (subtitle)។ល។ ខ្ញុំមានឯកសារ MKV ដែលមានសំលេងពីរ ហ៊ីនឌី (Hindi) និងអង់គ្លេស ហើយ ខ្ញុំចង់លុបហ៊ីនឌីចេញ ដោយប្រើកុំព្យូទ័រជាមួយហ្វឺដរ៉ា (Fedora 24)។

ជាដំបូង យើងត្រូវបញ្ចូលប្រូក្រាមមួយជាមុនសិន។

# dnf install mkvtoolnix

ក្រោយពីបញ្ចូលប្រូក្រាមខាងលើ យើងអាចមើលថាតើមានអ្វីខ្លះនៅក្នុងឯកសារ MKV នោះ។

$ mkvmerge -i Sample.mkv
File 'Sample.mkv': container: Matroska
Track ID 0: video (MPEG-4p10/AVC/h.264)
Track ID 1: audio (MP3)
Track ID 2: audio (AAC)
Track ID 3: subtitles (SubRip/SRT)
Attachment ID 1: type 'image/jpeg', size 298984 bytes, file name 'Cover.jpg'

តាមលទ្ធផលខាងលើ យើងឃើញថាឯកសារនោះមានសម្លេងពីរ Track ID 1 និង Trakc ID 2។ អ្វីដែលយើងមិនអាចដឹងគឺ តើធ្រាក់មួយណាជាសម្លេងភាសាហ៊ីនឌី? យើងអាចប្រើប្រូក្រាម mplayer:

$ mplayer Sample.mkv
MPlayer 1.3.0-6.1.1 (C) 2000-2016 MPlayer Team

Playing Sample.mkv.
libavformat version 57.41.100 (external)
libavformat file format detected.
[aac @ 0x7fa06b3d4ac0]element type mismatch 1 != 0
[lavf] stream 0: video (h264), -vid 0
[lavf] stream 1: audio (mp3), -aid 0, -alang hin
[lavf] stream 2: audio (aac), -aid 1, -alang eng
[lavf] stream 3: subtitle (srt), -sid 0, -slang eng
[lavf] stream 4: video (mjpeg), -vid 1
VIDEO: [H264] 1280x720 0bpp 23.976 fps  0.0 kbps ( 0.0 kbyte/s)

សម្លេងភាសាហ៊ីនឌី គឹជា Track ID 1 (mp3)។ យើងដកវាចេញ ដោយបង្កើតឯកសារថ្មីដោយគ្មានវា។

$ mkvmerge -o out.mkv --video-tracks 0 --audio-tracks 2 Sample.mkv
mkvmerge v9.2.0 ('Photograph') 64bit
'Sample.mkv': Using the demultiplexer for the format 'Matroska'.
'Sample.mkv' track 0: Using the output module for the format 'AVC/h.264'.
'Sample.mkv' track 2: Using the output module for the format 'AAC'.
'Sample.mkv' track 3: Using the output module for the format 'text subtitles'.
The file 'out.mkv' has been opened for writing.
Progress: 100%
The cue entries (the index) are being written...
Muxing took 0 seconds.
 • -o បង្កើតឯកសារថ្មី
 • --video-tracks ចម្លងវីដេអូត្រាក់លេខ
 • --audio-tracks ចម្លងសម្លេងត្រាក់លេខ
 • Sample.mkv ឧទាហរណ៍ឯកសារដើម

លទ្ធផលគឺ ឯកសារ out.mkv ដែលគ្មានសម្លេងភាសាហ៊ីនឌី។

Ref: Delete audio track from mkv file

បង្កើត RSS feeds ពី SoundCloud និង iTunes urls

ខ្ញុំ​​ចូល​ចិត្ត​ស្តាប់ ផត់ខាស់​ណាស់ ពីព្រោះវាមាន​អត្ថប្រយោជន៍​ជាច្រើន។ តើផត់ខាស​បានការអ្វី​ខ្លះ? បើសិន​ជាអ្នក​ចង់ដឹង សូម​សួរ​ក្នុង​ខំម៉ិន​ខាង​ក្រោម។

ថ្ងៃ​នេះ ខ្មុំ​ចង់ប្រាប់​របៀបបង្កើត RSS feeds ពីផត់ខាស់​ដែល​ត្រូវការ អាយធូន​ដើម្បីស្តាប់បាន។ ជាមួយ RSS feeds យើង​អាច​ប្រើ​កម្មវិធី​ផ្សេងៗ​ដូចជា អាម៉ារ៉ុក។

មុន​ដំបូង​ យើងត្រូវ​ចំលងលិង អាយធូន ហើយ​ចូល​ទៅ http://getrssfeed.com/ និង​បិទលិងនោះ។ វិបសាយ​ getrssfeed.com និង​ផ្តល់​លិងថ្មី ដែល​ជា RSS feed.

វិធីខាងលើអាច​ប្រើជាមួយ​ SoundCloud urls ផងដែរ៕

របៀបប្តូរ​ time zone ពីខំម៉ាន​ឡាញ​ក្នុង​អ៊ូប៊ុនធូ

ថ្ងៃ​នេះ ខ្ញុំ​បានទទួល Odroid-C2 ដែល​បាន​ទិញ​ពី​ Hardkernel កាលពីអាទិត្យ​មុន។ OS ដែល​អាច​ដើរលើ​វាបាន​ក្នុង​ពេលនេះ​​ មាន​តែ Ubuntu Mate 16.04 LTS ដែល​ជាបេតានៅឡើយ។

Time zone ដែល​មាន​ស្រាប់ជាដើម​គឺ EST (American Eastern Standard Time)។​ ខ្ញុំ​ត្រូវការ AEST (Australian Eastern Standard Time) ព្រោះខ្ញុំ​នៅ​ស៊ីដនី។ នេះ​ជាខំម៉ាន​ដែល​អាចផ្តូរ Time zone បានដោយ​វាយពីធើរមិណល់។

មុន​ដំបូង ឆែក​មើលមុនសិន៖

odroid64:~# date
Fri Mar 11 08:13:04 EST 2016

ប្រើខំមាន នេះ​ដើម្បី​ប្តូរ​ time zone៖

odroid64:~# dpkg-reconfigure tzdata

ជ្រើសយក​ប្រទេស រួច​ទីក្រុង។​ នេះជាលទ្ធផល៖

Current default time zone: 'Australia/Sydney'
Local time is now:   Sat Mar 12 00:13:57 AEDT 2016.
Universal Time is now: Fri Mar 11 13:13:57 UTC 2016.

Ref: http://askubuntu.com/questions/3375/how-to-change-time-zone-settings-from-the-command-line

ការបញ្ចូល git ក្នុង Raspberry Pi ដើរ​ FreeBSD 11

ដោយ​សារ​ពុំមាន​ កញ្ចប់បាយនារី (binary package) នៃ​​ git យើង​​ត្រូវ​បញ្ចូល​ git​ពីសោះ​ខូត ដូច​ខាងក្រោម៖

# cd /usr/ports/devel/git
# make install clean

សង្ឃឹម​ថា​ថ្ងៃ​ក្រោយ​ឆាប់ៗ កញ្ចប់​បាយនារី នឹង​បាន​បង្កើត​ឡើង​ ព្រោះខំផាយ​ពី សោះខូត​យើត​ណាស់ ជាពិសេស​ពេល​ខំផាយ​វា​លើ​ រ៉ាស់​ប៊ែរី​ផាយ។