បញ្ចូល C/C++ plugin (or CDT) ក្នុង Eclipse

សំណាង​ល្អ អ៊ូប៊ុនធូ មាន​កញ្ចប់មួយ​ឈ្មោះ eclipse-cdt​ ។ យើង​អាច​បញ្ចូល​វា​ដោយ ខំម៉ានដូច​នេះ $ sudo apt-get install eclipse-cdt ពេល​បើក​ Eclipse លើកក្រោយ​ ហើយ​បង្កើត project ថ្មី យើងនឹងឃើញ​ស្រដៀងនេះ

July 20, 2012 · 1 min · 19 words · kenno

មេរៀនទី២៖ បីជំហានដើម្បីបង្កើតយ៉ាវា

នៅក្នុងមេរៀនមុន យើងបានឃើញឧទាហរណ៍កម្មវិធីតូចមួយ សរសេរជាមួយយ៉ាវា។ យើងបានបញ្ចប់មេរៀន ដោយចោលសំនួរថា “ហេតុអ្វីក៏យើងជ្រើសបំបែកកម្មវិធីដ៏តូចនោះជាពីរឯកសារ?” តាមពិតទៅ វាពុំមានជាអ្វីសំខាន់ ណាស់ណាទេ វាគ្រាន់តែជាការគិតថា បើធ្វើយ៉ាងនោះ វាមានផ្តល់ភាពងាយស្រូល ក្នុងការពិនិត្យ​កូតដើម។ យ៉ាវាកូតដើម (source code) តែងតែមាន ចុងកន្ទុយ (extension) .java ហើយឈ្មោះរបស់ឯកសារនោះ គួរចាប់ផ្តើមដោយអក្សរធំ ដោយ convention។ ចំនុចសំខាន់មួយទៀត​ដែលគួរគាត់ចំណាំគឺ ឈ្មោះរបស់ឯកសារត្រួវតែដូចនឹងឈ្មោះរបស់ class ។ បើសិនឃ្លាចុងក្រោយនេះ​មិនមានន័យចំពោះអ្នក សូមកុំទាន់បារម្ភ អ្វីៗនឹងបានច្បាស់លាស់ក្នុងពេលអនាគត។ ជាសង្ខេប ដើម្បីបង្កើតកម្មវីធិយ៉ាវា យើងត្រូវធ្វើតាម ៣ ដំណាក់កាល៖ ១) សរសេរកូតដើម (source code) ២) កំផាយកូតដើម ៣) បញ្ជាកូដដែលបានកំផាយរួចហើយ (Execute or run the compiled program)

February 19, 2007 · 1 min · 50 words · kenno

មេរៀនទី១៖ យ៉ាវា ភាសាកុំព្យូទ័រសំរាប់សរសេរកម្មវីធី

នៅក្នុងមេរៀនដំបូងនេះ យើងសន្មតថាលោកអ្នកបានបញ្ចូលយ៉ាវាកំផាយលើរទៅក្នុងមាស៊ីនកុំព្យូទ័រ រួចហើយ។ ដូច្នេះ យើងអាចចាប់ផ្តើមសរសេរកម្មវិធីដំបូងបំផុត ដែលជាកម្មវីធីដ៏ល្បីល្បាញជាងគេគឺ “Hello World”។ public class MyApplication { public static void main(String[ ] args) { HelloWorldProgram p = new HelloWorldProgram(); p.start(); } } សរសេរកូតដូចខាងលើ ហើយផ្ទុកវាជាឯកសារឈ្មោះ MyApplication.java បន្ទាប់មក សូមសរសេរកូចដូចខាងក្រោមនេះ ហើយផ្ទុកវាជាឯកសារមួយទៀតឈ្មោះ HelloWorldProgram.java public class HelloWorldProgram { public void start() { System.out.println("Hello World"); } } យើងកំផាយ (compile) ឯកសារទាំងពីរនោះដោយវាយពាក្យបញ្ជា៖ $ javac HelloWorldProgram.java $ javac MyApplication.java យើងអាចរត់ (run) កម្មវីធីដោយ៖ $ java MyApplication បើសិនជាអ្នកមានចម្ងល់ថា​ ហេតុអ្វីក៏យើងចាំបាច់បំបែកកម្មវិធីដ៏តូចនេះជាពីរចំនែក? ខ្ញុំនឹងបកស្រាយមូលហេតុនោះនៅពេលក្រោយ។ ចំពោះពេលនេះ សូមសាកល្បងកំផាយនិងរត់កម្មវិធី “Hello World”​នេះ។ បើសិនជាមានចម្ងល់អ្វី អ្នកអាចសួរមកបាន។

February 17, 2007 · 1 min · 70 words · kenno

Firefox 2.0 rpm សំរាប់ស៊ូសេ១០.១

ទោះបីជាFirefox 2.0បានបញ្ចេញប៉ុន្មានថ្ងៃមកហើយក៏ដោយ មិនមានអ្នកណាធ្វើកញ្ចប់ RPM​ សំរាប់ស៊ូសេលីណាក់ទេ។ ថ្ងៃនេះសំណាងល្អ ខ្ញុំបានទៅលេងទំព័រវ៉ិបនេះដែលនិយាយពីលីណាក់និងអូផិនសស់ ក៏ប្រទះឃើញដំណឹងទាក់ទងនឹង កញ្ចប់RPM នៃFirefox 2.0សំរាប់ស៊ូសេ។ បើកុំព្យួទ័ររបស់អ្នកដើស៊ូសេលីណាក់ ហើយចង់បានFirefox 2.0 ដែរនោះ អ្នកអាចទៅទាញយកវាបានពី៖ SUSE 10.1 (i586) (១) | SLED 10 (i586) (២) Firefox 2.0​ក៏ត្រូវការ dependencies ពីរដែរ៖​​ mozilla-nss និង mozilla-nsrp។ អ្នកអាចទាញយកពួកវាពីរបណ្តាញខាងលើ។ ខ្ញុំទើបតែបានupdateរបស់ខ្ញុំថ្មីៗនេះ ហើយមានការពេញចិត្តជាមួយកំណែប្រែ២​ នេះយ៉ាងខ្លាំង។ ខាងក្រោមនេះជារូប screenshot Firefox 2.0 ដើរលើស៊ូសេ១០.១៖ (១) បណ្តាញសំរាប់ Open SuSE (២)​ បណ្តាញសំរាប់ SuSE Linux Enterprise Desktop (paid version) ប្រភពព៍តមាន៖ Linux and Open Source Blog

October 31, 2006 · 1 min · 59 words · kenno