Tag Archives: mkvmerge

លុបចោលសម្លេងពីឯកសារ MKV

ឥឡូវនេះខែវិច្ឆិកាហើយ ប៉ុន្តែខ្ញុំមិនទាន់បាន​សរសេរ​អត្ថបទ​មួយឡើយ។ អញ្ចឹង គួរតែ​ចាប់ផ្តើម​មួយទៅមែន​ទេ?

ថ្ងៃនេះខ្ញុំចង់ចែករំលេករបៀបលុប audio track ចេញពីឯកសារ MKV ។ MKV ជា​ប្រភេទ​មួយ​នៃ​ហ្វមម៉ាត​របស់​ឯកសារ (file format) ដែល​យើង​អាច​ខ្ចប់​វីដេអូ សម្លេង និងសាប់ថាយថើល (subtitle)។ល។ ខ្ញុំមានឯកសារ MKV ដែលមានសំលេងពីរ ហ៊ីនឌី (Hindi) និងអង់គ្លេស ហើយ ខ្ញុំចង់លុបហ៊ីនឌីចេញ ដោយប្រើកុំព្យូទ័រជាមួយហ្វឺដរ៉ា (Fedora 24)។

ជាដំបូង យើងត្រូវបញ្ចូលប្រូក្រាមមួយជាមុនសិន។

# dnf install mkvtoolnix

ក្រោយពីបញ្ចូលប្រូក្រាមខាងលើ យើងអាចមើលថាតើមានអ្វីខ្លះនៅក្នុងឯកសារ MKV នោះ។

$ mkvmerge -i Sample.mkv
File 'Sample.mkv': container: Matroska
Track ID 0: video (MPEG-4p10/AVC/h.264)
Track ID 1: audio (MP3)
Track ID 2: audio (AAC)
Track ID 3: subtitles (SubRip/SRT)
Attachment ID 1: type 'image/jpeg', size 298984 bytes, file name 'Cover.jpg'

តាមលទ្ធផលខាងលើ យើងឃើញថាឯកសារនោះមានសម្លេងពីរ Track ID 1 និង Trakc ID 2។ អ្វីដែលយើងមិនអាចដឹងគឺ តើធ្រាក់មួយណាជាសម្លេងភាសាហ៊ីនឌី? យើងអាចប្រើប្រូក្រាម mplayer:

$ mplayer Sample.mkv
MPlayer 1.3.0-6.1.1 (C) 2000-2016 MPlayer Team

Playing Sample.mkv.
libavformat version 57.41.100 (external)
libavformat file format detected.
[aac @ 0x7fa06b3d4ac0]element type mismatch 1 != 0
[lavf] stream 0: video (h264), -vid 0
[lavf] stream 1: audio (mp3), -aid 0, -alang hin
[lavf] stream 2: audio (aac), -aid 1, -alang eng
[lavf] stream 3: subtitle (srt), -sid 0, -slang eng
[lavf] stream 4: video (mjpeg), -vid 1
VIDEO:  [H264]  1280x720  0bpp  23.976 fps    0.0 kbps ( 0.0 kbyte/s)

សម្លេងភាសាហ៊ីនឌី គឹជា Track ID 1 (mp3)។ យើងដកវាចេញ ដោយបង្កើតឯកសារថ្មីដោយគ្មានវា។

$ mkvmerge -o out.mkv --video-tracks 0 --audio-tracks 2 Sample.mkv
mkvmerge v9.2.0 ('Photograph') 64bit
'Sample.mkv': Using the demultiplexer for the format 'Matroska'.
'Sample.mkv' track 0: Using the output module for the format 'AVC/h.264'.
'Sample.mkv' track 2: Using the output module for the format 'AAC'.
'Sample.mkv' track 3: Using the output module for the format 'text subtitles'.
The file 'out.mkv' has been opened for writing.
Progress: 100%
The cue entries (the index) are being written...
Muxing took 0 seconds.
  • -o បង្កើតឯកសារថ្មី
  • --video-tracks ចម្លងវីដេអូត្រាក់លេខ
  • --audio-tracks ចម្លងសម្លេងត្រាក់លេខ
  • Sample.mkv ឧទាហរណ៍ឯកសារដើម

លទ្ធផលគឺ ឯកសារ out.mkv ដែលគ្មានសម្លេងភាសាហ៊ីនឌី។

Ref: Delete audio track from mkv file