Tag Archives: ខ្មែរ

របៀបលុបណូត​ចេញ​ពី Puppet master

នៅ​កន្លែង​ធ្វើ​ការ​ ខ្ញុំ​ប្រើ​ Puppet ដើម្បី​គ្រប់​គ្រង​ ម៉ាស៊ីន​ជា​ច្រើន។ ជួនកាល​ខ្ញុំ​ត្រូ​វការលុប​ម៉ាស៊ីន​ចេញ ពី Puppet master ដោយ​សារ​ម៉ាស៊ីន​នោះ​លែង​ត្រូវ​ការហើយ។ នេះ​ជា​ជំហាន​ដែល​ត្រូវ​ធ្វើ៖

១. លុបមាស៊ីន​ ឬ ណូត​នោះ​ពី puppet dashboard
២. លុប certificate របស់ម៉ាស៊ីននោះ​ចេញពី puppet master ដោយវាយ ខំម៉ាន

# puppet cert clean node123.example.com

៣. ដោយសារ​ខ្ញុំ​ប្រើ PuppetDB ខ្ញុំ​ត្រូវ​លុប​ ណូត​នោះ ចេញ​ពី PuppetDB ដែរ

# puppet node deactivate node123.example.com

ខ្ញុំ​សរសេរ អត្ថបទ​នេះ ដើម្បី​រំលឹក​ខ្លួន​ឯង​ពេល​ខ្ញុំ​ត្រូវ​ការ​ធ្វើ​វា​ម្តង​ទៀត។ បើ​សិន​ជា​លោកអ្នក​ មាន​សំណូម​ពរ​ ឬ​សំណួរ​ទាក់ទង​នឹង​ ការប្រើប្រាស់ Puppet អាចសួរ​ខ្ញុំ​បាន៕